ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដីឥដ្ឋ ខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់សិក្ខាកាមនិងសិស្សនគរបាលជ័យលាភីទាំងអស់ ត្រូវតាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជា ចៅហ្វាយនាយលើប្រជាពលរដ្ឋនោះទេ ហើយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ លើការងារ គោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស និងគោរពវិន័យការងារឱ្យបាន ល្អប្រសើរ៕

0
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់សិក្ខាកាមនិងសិស្សនគរបាលជ័យលាភី ត្រូវតាំងខ្លួនជាអ្នកបម្រើ ពលរដ្ឋ មិនមែនជា ចៅហ្វាយនាយលើពលរដ្ឋនោះទេ
«ហ៊ុន ពិសិដ្ឋ ធីវី ញូស៍ | Hun Piset TV News» ទូរស័ព្ទទំនាក់ទំនង012 71 73 99 | 069 71 73 99
http://hunpisettvnews.com
Filed in: ព័ត៌មានជាតិ




